សមាគមបណ្តាញយុវជនកម្ពុជា (CYN) ពិតជាមានសេចក្តីសោមនស្សដែលបានចូលរួមក្នុង វេទិកាយុវជនស្ម័គ្រចិត្តអាស៊ាន ២០២៥ ស្តីពី “យុវជនអាស៊ាន៖ កម្លាំងចលករសម្រាប់សហគមន៍ប្រកបដោយបរិយាបន្ន និងចីរភាព” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី។

នៅក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការកាត់បន្ថយគម្លាត៖ ការស្ម័គ្រចិត្តរបស់យុវជនដើម្បីកំណើនប្រកបដោយបរិយាបន្ន” តំណាងរបស់ CYN លោក វណ្ណ ប៊ុនណា ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិ បានចែករំលែកបទពិសោធន៍បទពិសោធន៍ផ្ទាល់ខ្លួន និងបេសកកម្មការងាររបស់សមាគមក្នុងការការពង្រឹងសិទ្ធិអំណាចយុវជនសម្រាប់កំណើនបរិយាន្ននិងចីរភាព។
វេទិកាយុវជនស្ម័គ្រចិត្តអាស៊ាន ២០២៥ នេះ ត្រូវបានរៀបចំឡើងដោយក្រសួងយុវជន និងកីឡា ម៉ាឡេស៊ី ដែលជាផ្នែកមួយនៃភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមយុវជនអាស៊ាន អំពីសារៈសំខាន់នៃការស្ម័គ្រចិត្តជាកម្លាំងជំរុញការលើកកម្ពស់តម្លៃមនុស្សធម៌ សុខុមាលភាព ប្រជាធិបតេយ្យ សមធម៌ និងការពង្រឹងសេដ្ឋកិច្ច៕