កាលពីថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជាបានរៀបចំកិច្ចប្រជុំស្ដីពី ការបើកបវេសនកាលថ្នាក់កុំព្យូទ័រថ្មី នៅសហភាពផ្ទះសាមគ្គី នៃការិយាល័យសមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក) រាជធានីភ្នំពេញ។
Wednesday 09 July 2025
កាលពីថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជាបានរៀបចំកិច្ចប្រជុំស្ដីពី ការបើកបវេសនកាលថ្នាក់កុំព្យូទ័រថ្មី នៅសហភាពផ្ទះសាមគ្គី នៃការិយាល័យសមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក) រាជធានីភ្នំពេញ។ នៅក្នុងវគ្គនេះមានអ្នកចូលរួមចំនួន៣០អង្គ/នាក់ ស្រ្តី២២នាក់ ដែលជាយុវជនមកពីសកលវិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញ។ ប្រជុំសិស្សថ្នាក់កុំព្យូទ័រនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបសំណេះសំណាលជាមួយយុវជនដែលជាសិស្សថ្នាក់កុំព្យូទ័រនិងសមាគមបណ្តាញយុវជនកម្ពុជា ធ្វើបទបង្ហាញពីសកម្មភាពនិងកម្មវិធីរបស់សមាគម ដើម្បីកសាងទំនាក់ទំនង និងចងក្រង រវាងសិស្សកុំព្យូទ័រនិងសមាគម។ក្រុមការងារបានធ្វើការចែករំលែកពីបេសកកម្ម ចក្ខុវិស័យ កម្មវិធី និងពេលវេលាដែលត្រូវរៀន នៅវគ្គ ចន្ទ-សុក្រ និងវគ្គថ្ងៃសៅរ៍-អាទិត្យ របស់សមាគម ក្នុងនោះសិស្សដែលកំពុងរៀនកុំព្យូទ័រក៏បានចែករំលែកពីបទពិសោធនដែលបានរៀនសូត្រ និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗជាមួយសមាគមទៅកាន់យុវជនដែលជាសិស្សថ្នាក់កុំព្យូទ័រថ្មី។
ជាចុងក្រោយ យុវជនដែលជាសិស្សថ្នាក់កុំព្យូទ័រនិងក្រុមការងារស្គាល់គ្នា យុវជនបានយល់ដឹងពីបេសកកម្ម ចក្ខុវិស័យ កម្មវិធី របស់សមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក)។









