សមាជវិសាមញ្ញ របស់សមាគមបណ្តាញយុវជនកម្ពុជា
Monday 16 June 2025
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំសមាជលើកទី៥ ដើម្បីធ្វើជ្រើសរើសប្រធានប្រតិបត្តិថ្មី របស់សមាគមបណ្តាញយុវជនកម្ពុជា ដែលមានបេក្ខជនចំនួន០៣រូប ឈរឈ្មោះជាបេក្ខភាពប្រធានប្រតិបត្តិ។ ជាលទ្ធផល សមាជិក សមាជិកបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងសម្លេង ៤១ លើ ៦៣ សម្លេង ជូន លោក ម៉ើ ចាន់ដារ៉ា សម្រាប់ដឹកនាំក្នុងអាណត្តទី៥នេះ សម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។
នៅក្នុងឆ្នាំនេះ យើងក៏បានដាក់បញ្ចូលដំណើការពិគ្រោះយោបល់ ដើម្បីប្រូលធាតុចូលសម្រាប់ផែនការយុទ្ធសាស្ត្រថ្មីនៅឆ្នាំ២០២៥-២០២៩ ដោយបានផ្តោតលើការធ្វើអន្តរាគមន៍ជាចម្បង តាមគោលបំណង និងសកម្មភាពជាយុទ្ធសាស្ត្រ។
ក្នុងនាមសមាគមបណ្តាញយុវជនកម្ពុជា ប.យ.ក នៅតែបន្តដំណើរដ៏មានតម្លាភាពរបស់ខ្លួន ដើម្បីលើកម្ពស់ភាពជាអ្នកដឹកនាំយុវជន និងការចូលរួមដ៏សកម្មរបស់ពួកយើង ក្នុងការបង្កើតតួនាទីរបស់យុវជន ក្នុងការចូលរួមលើកកម្ពស់ការ ការពារសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងការការពារធនធានធម្មជាតិ។
ក្នុងនាមសមាគមបណ្តាញយុវជនកម្ពុជា ប.យ.ក ពិតជាអរគុណយ៉ាងក្រៃលែងទៅកាន់សមាជិក សមាជិកា អង្គការដៃគូ និងម្ចាស់មូលនិធិរបស់យើង សម្រាប់ការចូលរួមយ៉ាងសកម្ម និងចូលរួមចំណែកដ៏មានតម្លៃក្នុងការពង្រឹងបេសកម្មរបស់យើង!









