យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស

ថ្ងៃ​ច័ន្ទ 29 កក្កដា 2024

សមាគមបណ្តាញយុវជនកម្ពុជាបានរៀបចំកម្មបោះជំរំ សន្តិយុត្តិ ក្រោមប្រធានបទ៖ “យុវជនដើម្បីយុត្តិធម៌បរិស្ថាន និងសិទ្ធិមនុស្ស” នៅសហគមន៍ព្រៃក្បាលខ្លា ខេត្តកំពង់ធំ ជាមួយអ្នកចូលរួមចំនួន ៣១នាក់ ស្រ្តីចំនួន ២០នាក់។ អ្នកចូលរួមមានសមាភាពជាយុវជន សហគមន៍ពីមកពីខេត្តកំពង់ធំ ក្រចះ ព្រះវិហារ ស្ទឹងត្រែង និស្សិតនៅតាមសលកវិទ្យាល័យ សមាជិក និងសិស្សថ្នាក់កុំព្យូទ័ររបស់ ប.យ.ក។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បង្កើតឱកាសដល់យុវជន សហគមន៍ក្នុងការកសាងជាបណ្តាញ និងការរៀនសូត្រពីគ្នា។
ជាលទ្ធផល អ្នកចូលរួមបានយល់ដឹងពីប្រវត្តិនៃការបង្កើតសហគមន៍ បញ្ហាប្រឈម ការឆ្លើយតប និងដោះស្រាយបញ្ហារបស់សហគន៍ក្នុងកិច្ចការការពារព្រៃឈើ។ ក្រៅពីនេះ អ្នកចូលរួមបានស្តាប់ពីការចែករំលែករបស់យុវជនអ្នកការពារសិទ្ធិមនុស្សវ័យក្មេង ក្នុងកិច្ចការងារសង្គម និងការពារធនធានជាតិ។ អ្នកចូលរួមបានសិក្សារៀនសូត្រអំពីសិទ្ធិមនុស្សជាមូលដ្ឋាន យុត្តធម៌បរិស្ថាន និងផ្សាភ្ជាប់ខ្លួនជាធម្មជាតិ សហគមន៍ តាមរយៈការសិក្សារៀនសូត្រ ការស្នាក់នៅសហគមន៍ និងការចុះល្បាតព្រៃ។ ជាចុងក្រោយ អ្នកចូលរួមក៏បានចងបណ្តាញទំនាក់ទំនងរវាងយុវជន និងសហគមន៍។
#BftW
#CYNCambodia
កម្រងរូបភាពៈ

Recent Posts