អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់

ថ្ងៃ​អង្គារ 16 កក្កដា 2024

អរសាទររក្ខទិវា និងការដាំកូនឈើនៃបណ្ដាព្រៃឡង់

កាលពីថ្ងៃទី៧ដល់ទី៩ ខែកក្កដា ឆ្នាំ២០២៤ សមាគមបណ្ដាញយុវជនកម្ពុជា (ប.យ.ក)បានចូលរួមគាំទ្រក្រុមបណ្ដាញព្រៃឡង់ មានបួនខេត្តរួមមាន៖ ខេត្ត ស្ទឹងត្រែ ក្រចេះ កំពង់ធំ និងខេត្តព្រះវិហារ ដើម្បីដាំកូនឈើក្នុងឱកាសប្រារព្ធរក្ខទិវាព្រៃឈើ ចំនួនបួនកន្លែង កន្លែងដាំទី១ នៅវត្តបឹង ទី២វត្តជាំស្វាយ ទី៣វត្តស្នងអន និងទី៤អាស្រមភ្នំជី កូនឈើដែលបានដាំរួមមាន ក្រញូង បេង នាងនួន កកោះ ឈើទាល និង ធ្នង់ ដែលមានចំនួនសរុប៤០០០ដើម។ ដោយមានអ្នកចូលរួមចំនួន ១៦៣ អង្គ/នាក់ (ស្រី ៤៨នាក់) រួមមានសហគមន៍បណ្ដាញព្រៃឡង់ យុវជន អង្គការដៃគូ ម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន មន្ត្រីបរិស្ថាន
នរគបាល កងរាជអាវុធហត្ថនិងសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ គណៈកម្មការ និង អារចារ្យវត្ត។
គោលបំណងធំៗនៃការដាំកូនឈើនេះគឺ៖
១. ដើម្បីអបអរសាទររក្ខទិវាព្រៃឈើ៩ កក្កដាឆ្នាំ២០២៤នៅកម្ពុជា
២. ជួយសម្របសម្រួលគម្របព្រៃឈើឡើងវិញ ពង្រាយការដាំកូនឈើតាមវត្តអារាម និងទីធ្លាសាធារណៈ
៣.ជាកិច្ចសហការល្អជាមួយអាជ្ញាធរសម្ថកិច្ចបានល្អតាមរយៈការដាំកូនឈើ ការការពារព្រៃឈើ និងធនធានធម្មជាតិ។
អំឡុងពេលដាំកូនឈើនេះ មានការសូត្រមន្តតាមប្រពៃណីខ្មែរ ដើម្បីរំលឹកដល់រក្ខទិវា ពង្រឹងការការពារ និងផ្សព្វផ្សាយជាសាធារណៈជន។
ប្រភពរូបភាពៈ

Recent Posts