សកម្មជនចលនាមាតាធម្មជាតិចំនួន៥រូបត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ក្រោយប្រកាសសាលក្រម
ថ្ងៃអង្គារ 02 កក្កដា 2024
សកម្មជនចលនាមាតាធម្មជាតិចំនួន៥រូបត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ក្រោយប្រកាសសាលក្រម!
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សកម្មជនចលនាមាតាធម្មជាតិ ចំនួន០៥រូប ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ និងប្រមាថព្រះមហាក្សត្រ មាត្រា ៤៣៧ នៃក្រមព្រហ្មទណ្ឌ ដោយពួកគាត់ទាំងបួននាក់ ត្រូវបានចាប់ខ្លួន នៅម៉ោងប្រមាណ ម៉ោង ១០ និង ៣៨នាទីព្រឹក នៅមុខសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ។
សកម្មជនដែលត្រូវបានចោទ មានដូចជាៈ ទី១ លោក ថុនរដ្ឋា ទី២ លោក លី ចាន់ដារ៉ាវុត ទី៣ កញ្ញា ភួង កែវរស្មី ត្រូវបាន កាត់ទោសឱ្យជាប់ពន្ធពនាគារ ចំនួន០៦ឆ្នាំ ពីបទរួមគំនិតក្បត់ ដោយឡែក លោក យឹមលាងហ៉ី, អ្នកស្រី ស៊ុនរដ្ឋា និងលោក អាឡិច ត្រូវបានកាត់ទោសពីបទ រួមកំគិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ ដោយកាត់ទោសឱ្យជាប់ពន្ធធនាគារចំនួន ៨ឆ្នាំ និងពិន័យប្រាក់ចំនួន១០លានរៀល។