ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក អ៊ុល វ៉ាន់ សង្កេត​ឃើញ​ថា ​​យុវជន​​បរិស្ថាន​ទាំង​ ៦នាក់​ មាន​សក្ដានុពល​​ក្នុង​ការ​ការពារ​បរិស្ថាន

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក អ៊ុល វ៉ាន់ សង្កេត​ឃើញ​ថា ​​យុវជន​​បរិស្ថាន​ទាំង​ ៦នាក់​ មាន​សក្ដានុពល​​ក្នុង​ការ​ការពារ​បរិស្ថាន
ថ្ងៃ​ច័ន្ទ 28 មិថុនា 2021

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក អ៊ុល វ៉ាន់ សង្កេត​ឃើញ​ថា ​​យុវជន​​បរិស្ថាន​ទាំង​ ៦នាក់​ មាន​សក្ដានុពល​​ក្នុង​ការ​ការពារ​បរិស្ថាន។ លោក​បន្ត​ថា ​​​​ពួកគេ​ក៏​ជា​យុវជន​​មាន​ចំណេះ​ដឹង​​ មាន​ជំនាញ​​​​ផ្នែក​បរិស្ថាន​និង​មាន​បេះដូង​ស្រលាញ់​​ធនធាន​ធម្មជាតិ។​ លោក​ក៏​សង្កេត​ឃើញ​ថា​​ សកម្មភាព​របស់​ពួកគេ​កន្លង​មក​​​ជា​ផ្នែក​មួយ​​​ជួយ​​​ដល់​​កិច្ចការ​ងារ​បរិស្ថាន​​ឲ្យ​មាន​ភាព​​ប្រសើរ​នៅ​កម្ពុជា​។ អ្នក​ឃ្លាំ​មើល​​​​សិទ្ធិ​​​​រូប​នេះ ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​យុវជន​ទាំង​អស់​ឲ្យ​មាន​សេរីភាព​វិញ។ លោក​ក៏​មាន​បំណង​ចង់​ឲ្យ​អាជ្ញាធរ​រដ្ឋ​​លើក​តម្កើង​ពួកគេ​ ឲ្យ​សាក​សម​​នឹង​សកម្ម​ភាព​ជួយ​សង្គម​ដើម្បី​លើក​ទឹក​ចិត្ត​យុវជន​ផ្សេង​ទៀត ឲ្យ​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​​បរិស្ថាន និង​ធនធាន​ធម្មជាតិ​៖ «ព្រោះ​សកម្មភាព​របស់​ពួកគាត់ ជា​សកម្ម​ភាព​លើក​ឡើង​ពី​បញ្ហា​បរិស្ថាន ហើយ​លើក​ឡើង​ពី​​ចំណុច​ខ្វះ​ខាត​របស់​រដ្ឋាភិបាល​​​ ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ហើយ​និង​វិធានការ​​សមស្រប​ពី​អ្នក​ទទួល​ខុស​ត្រូវ​​ ជា​ពិសេស​ពី​រដ្ឋាភិបាល​ ហើយ​ដែល​ជា​បញ្ហា​ដូច​ការ​ចោទ​ប្រកាន់ មិន​មែន​ជា​ការ​ក្បត់​ជាតិ​ ឬ​ក៏​មាន​ការ​ប្រមាថ​ណា​មួយ​នោះ​ទេ»។

ប្រភព៖RFA

Add your Comment

Recent Posts