មន្រ្តីផ្នែករដ្ឋបាល

Sunday 01 November 2020
by Admin 0

សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបាន​ទទួល​ស្គាល់ពីក្រសួង​មហាផ្ទៃ​នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈ​លិខិត​លេខ៧៩៤ ស.ជ.ណ​។ ប.យ.ក​គឺជា​សមាគម​យុវជន​​សមាជិក​ភាព ឯករាជ្យ និង​ប្រជា​ធិប​​តេយ្យ​​ដែល​កំពុង​​ធ្វើ​ការ​​លើក​​កម្ពស់​​​សិទ្ធិ និង​ផលប្រយោជន៍​របស់​យុវជន ពង្រឹង​​សិទ្ធិ​អំណាច

​​​យុវជន​តាម​​​​រយៈ​ការ​ចង​ក្រង អភិវឌ្ឍ​​​​ន៍​សមត្ថ​ភាព​​​និងលើក​​កម្ពស់ការចូលរួមរបស់យុវជន​ក្នុងសកម្មភាពសង្គម​ដើម្បីជំរុញ​ឱ្យ​មាន​​ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិ​និងការ​អភិវឌ្ឍ​​ប្រកប​ដោយ​និរន្តភាព។

បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុង​ការបំពេញ​ការងារ​ក្នុងមុខតំណែងជា​ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យ​រាជធានី​ភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖

Announcement Positions

Admin / Supervisory, Accounting, Banking / Finance

  • Location:Phnom Penh Capital
  • Schedule:Full-time
  • Salary:$354 – $406

ទីកន្លែងការងារ ៖ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ

របាយការណ៍ជូន ៖ ប្រធានផ្នែកប្រតិបត្តិការ

មន្រ្តីរដ្ឋបាល ធ្វើការងារប្រចាំនៅការិយាល័យ និងជាជំនួយការ​របស់គណៈកម្មការ​ប្រតិបត្តិ។ មន្ត្រីរដ្ឋបាល ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ និងឯកសាររដ្ឋបាល​ទាំងអស់​របស់ស្ថាប័ន ផ្គត់ផ្គង់​សម្ភារៈ​ការិយាល័យ និងសម្ភារៈ​ចាំ​បាច់​មួយ​ចំនួន​​ដែលជាតម្រូវការរបស់អង្គភាព។ បុគ្គ​លិក​​ផ្នែករដ្ឋបាលជាជំនួយការ​ដល់គណៈកម្មការប្រតិបត្តិ ក្នុងការតាម​ដាន​វត្តមាន​របស់បុគ្គលិក​ដទៃទៀតក្នុង​ការ​​​​មក​បំពេញ​ការងារ។មន្ត្រីរដ្ឋបាលមានភារកិច្ចនិងការទទួលខុសត្រូវជាក់លាក់លើ​ការងារ​ដូចខាងក្រោម៖

Duties

  • ការទទួលខុសត្រូវផ្នែករដ្ឋបាល
  • ទទួលខុសត្រូវក្នុងការរៀបចំ និងគ្រប់គ្រងលិខិតរដ្ឋបាលនានាដើម្បីដាក់ជូនប្រធានប្រតិបត្តិ​ឬប្រធានផ្នែកប្រតិបត្តិការ ដើម្បីពិនិត្យ។
  • បែងចែកលិខិតបទដ្ឋាននានាទៅតាមផ្នែកនានា។
  • ធើ្វកាត លិខិតបញ្ជាក់វិញ្ញាបនបត្ររដ្ឋបាល វិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្សេងៗជូនសិស្ស សមាជិក និងបុគ្គលិកស្ម័គ្រចិត្ត ។
  • ទទួលបន្ទុកក្នុងការជួយដល់ការិយាល័យ/មន្ត្រីហិរញ្ញវត្ថុក្នុងការធ្វើលទ្ធកម្មរបស់​ប.យ.ក។
  • ជាអ្នករៀបចំកិច្ចប្រជុំ វេទិកា សិក្ខាសាលា និងកម្មវិធីដទៃទៀតរបស់​​ប.យ.ក។
  • ធ្វើរបាយការណ៍ប្រជុំផ្ទៃក្នុងរបស់ ប.យ.ក ។
  • ការគាំទ្រសម្ភារៈការិយាល័យ
  • ធ្វើសំណើរទៅ ប្រធានប្រតិបត្តិ ឬប្រធានផ្នែកប្រតិបត្តិការក្នុងការទិញសម្ភារៈចាំបាច់ដើម្បី​ផ្គត់ផ្គង់ការិយាល័យ​គ្រប់​ផ្នែកទាំងអស់ ។
  • គ្រប់គ្រង ថែទាំ និងទំនាក់ទំនងសម្រាប់ការជួសជុលការិយាល័យ។
  • ការទទួលខុសត្រូវផ្នែកមជ្ឈមណ្ឌលសិក្សានិងការងារ
  • គ្រប់គ្រងទិន្នន័យសមាជិក និងយុវជនដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនៃមជ្ឈមណ្ឌល់​សិក្សា និងការងារ។
  • ទទួលខុសត្រូវក្នុងការសម្របសម្រួលមជ្ឈមណ្ឌលបណ្តុះបណ្តាលកុំព្យូទ័រ។
  • ទទួលខុសត្រូវក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញការងារមូលដ្ឋាន និងជំនាញទន់ (Soft Skills)។
  • កៀរគរសមាជិក និងយុវជន ចូលរួមកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗរបស់ ប.យ.ក។
  • ទទួលខុសត្រូវកិច្ចការផ្សេងទៀត តាមការស្នើពីគណៈកម្មាធិការប្រតិបត្តិ។

Requirements

  • ចំណេះដឹងៈ
  • បញ្ចប់ការសិក្សា យ៉ាងហោចណាស់កម្រិតបរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រង ផ្នែកច្បាប់ ផ្នែកសង្គម ឬមានសញ្ញាប័ត្រប្រហាក់ប្រហែល។
  • មានចំណេះដឹងនិងបទពិសោធន៍អំពីការសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលជាមួយយុវជន។
  • មានចំណេះដឹងអំពី វិធីសាស្ត្រក្នុងការកសាងសមត្ថភាព ការរៀនសូត្រ និងបង្កើតបរិយាកាសរៀនសូត្រសម្រាប់ក្រុមយយុវជន។
  • មានចំណេះដឹងអំពីកាងារផ្នែករដ្ឋបាល និងឯកសាររដ្ឋបាលផ្សេងៗ។
  • បទពិសោធ
  • មានបទពិសោធការងារផ្នែករដ្ឋបាលយ៉ាងហោចណាស់១ឆ្នាំ។
  • មានបទពិសោធន៍ធ្វើការងារជាមួយយុវជន។
  • មានបទពិសោធន៍សម្របសម្រួលការងារបណ្តុះបណ្តាល និងពង្រឹងសិទ្ធិអំណាចដល់យុវជន​(លើកទឹកចិត្ត)។
  • មានបទពិសោធន៍ក្នុងការដឹកនាំ និងសម្របសម្រួលការប្រជុំ។
  • បទពិសោធន៍ផ្សេងៗទៀតដែលប្រហាក់ប្រហែល។s

 

បេក្ខជនដែលមានសមត្ថភាពសូមផ្ញើប្រវត្តិរូបសង្ខេប (CV) ឈ្មោះអ្នកធានាចំនួន២នាក់ និងលិខិត​ចំណាប់​​​​អារម្មណ៍​តាមរយៈអ៊ីម៉ែលនៅក្នុងព័ត៌មានទំនាក់ទំនងលំអិត ឬទៅអាសយដ្ឋានការិយាល័យរបស់សមាគមអោយបានមុនថ្ងៃផុតកំណត់ទទូលពាក្យ។

  • បិទបញ្ជីចំរាញ់បេក្ខភាព : ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០
  • កាលបរិច្ឆេទនៃការសម្ភាសន៍ : ថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២០

បញ្ជាក់៖ បេក្ខភាពជាស្ត្រី និងសមាជិករបស់ សមាគមបណ្តាញយុវជនកម្ពុជា ត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ។

ចំពោះបេក្ខជនដែលមិនបានបញ្ជាក់ពីតួនាទីដែលខ្លួនចង់ដាក់ពាក្យស្នើ​សុំ​ការងារ នឹងមិនត្រូវបានពិចារណា។ មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្ភាសន៍តែប៉ុណ្ណោះ នឹងត្រូវបានទំនាក់ទំនង​សម្រាប់​ការ​សម្ភាសន៍។

Share us on:

Add your Comment

Recent Posts