ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈលិខិតលេខ៧៩៤ ស.ជ.ណ។ ប.យ.កគឺជាសមាគមយុវជនសមាជិកភាព ឯករាជ្យ និងប្រជាធិបតេយ្យដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន ពង្រឹងសិទ្ធិអំណាច
យុវជនតាមរយៈការចងក្រង អភិវឌ្ឍន៍សមត្ថភាពនិងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិនិងការអភិវឌ្ឍប្រកបដោយនិរន្តភាព។
បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុងការបំពេញការងារក្នុងមុខតំណែងជាប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យរាជធានីភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖
Announcement Positions
ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន (Program Manager of Youth Organizing and Empowerment)
Exec. / Management, Research / Development, Social Work
- Location: Phnom Penh Capital
- Schedule: Full-time
- Salary: $761 – $839
ទីកន្លែងការងារ ៖ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ
របាយការណ៍ជូន ៖ ប្រធានប្រតិបត្តិ
ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន ទទួលខុសត្រូវក្នុងការជួយប្រធានប្រតិបត្តិរៃអង្គាសថវិកា ដឹកនាំនិងគាំទ្រសកម្មភាពអនុវត្តកម្មវិធីការងារជាមួយមួយបុគ្គលិកគម្រោងនិងយុវជន, ត្រួតពិនិត្យនិងវាយតម្លៃ កម្មវិធីការងារដោយធានាការអនុវត្តតាមផែនការនិងសកម្មភាពជាយុទ្ធសាស្ត្រ និងធ្វើរបាយការណ៍ជូនប្រធានប្រតិបត្តិ។
Duties
- ភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ និងភាពជាតំណាង
- ផ្តល់នូវយុទ្ធសាស្ត្រ និងសម្របសម្រួលនៅក្នុងការបង្កើត, ការរៀបចំផែនការកម្មវិធី, ផែនការថវិកា, និងការអនុវត្តយុទ្ធសាស្ត្ររបស់កម្មវិធី។
- ផ្តួចផ្តើម សម្របសម្រួល និងដឹកនាំកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជនដើម្បីធានាថាសកម្មភាពការងាររបស់កម្មវិធីស្របនឹងទស្សនវិស័យ បេសកកម្ម និងគោលដៅរបស់សមាគមដែលមានលក្ខណៈច្នៃប្រឌិតស៊ីគ្នាទៅនឹងផែនការយុទ្ធសាស្ត្ររបស់សមាគម ។
- ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជនអាចធ្វើជាតំណាងរបស់សមាគមក្នុងការចូលរួមកិច្ចប្រជុំ សិក្ខាសាលា វេទិកាខាងក្រៅ និងការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានក្នុងករណីមានការចាត់តាំងពីប្រធានប្រតិបត្តិ។
- ចូលរួមនៅក្នុងដំណើរការរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ, ដឹកនាំការរៀបចំផែនការថវិកាសម្រាប់កម្មវិធី ព្រមទាំងត្រួតពិនិត្យនិងគ្រប់គ្រងថវិការបស់កម្មវិធី។
- ដឹកនាំការអភិវឌ្ឍកម្មវិធី និងអនុវត្ត
- ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍/រៀបចំកម្មវិធី គម្រោង សម្របសម្រួលគម្រោង និងរបាយការណ៍ (របាយការណ៍ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ)។
- ត្រួតពិនិត្យការវិវត្តន៍នៃកម្មវិធី និងភាពប្រសើរឡើងនៃផែនការរបស់គម្រោងដើម្បីធានាប្រសិទ្ធិភាព និងការអនុវត្តគម្រោងនិងកម្មវិធីទាន់ពេលវេលា។
- គាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការកៀរគរធនធាននិងហិរញ្ញវត្ថុសម្រាប់កម្មវិធី និងគម្រោងរបស់សមាគម ។
- ទំនាក់ទំនងជាមួយម្ចាស់មូលនិធិពាក់ព័ន្ធនឹងកម្មវិធីការងារ និងការរក្សាទំនាក់ទំនងល្អជាមួយម្ចាស់មូលនិធិ ។
- ដឹកនាំការត្រួតពិនិត្យនិងវាយតម្លៃកម្មវិធី និងគម្រោង ព្រមទាំងការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ វាយតម្លៃ និងការរៀនសូត្រ ។
- រៀបចំផែនការយុទ្ធសាស្ត្រនៃការចងក្រងសមាជិក ចងក្រងសហគមន៍ និងរៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាលសមត្ថភាព និងជំនាញសម្រាប់សមាជិក និងយុវជន។
- ពង្រឹងការទំនាក់ទំនងជាមួយអង្គការដៃគូជាតិ និងអន្តរជាតិដើម្បីពង្រីកឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងសមត្ថភាពក្នុងចំណោមសមាជិក។
- សហការជាមួយអង្គការដៃគូរយុទ្ធសាស្ត្រ អង្គការដៃគូរ និងក្រុមយុវជនដើម្បីអនុវត្តកម្មវិធី និងគម្រោង។
- ធានាសិទ្ធិរបស់បុគ្គលិកៗម្នាក់ត្រូវបានគោរពក្នុងការបំពេញការងារឱ្យសមាគម។
- ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស
- ផ្តល់ការដឹកនាំ ការសម្របសម្រួល ការគាំទ្រផ្នែកបច្ចេកទេសនិងយុទ្ធសាស្ត្រដែលមានគុណភាពដល់មន្ត្រីសម្របសម្រួលគម្រោង និងបុគ្គលិកគម្រោង និងសម្របសម្រួលបណ្តាញយុវជន និងសហគមន៍។
- គ្រប់គ្រងក្រុមការងារកម្មវិធីក្នុងការអនុវត្តយុទ្ធសាស្ត្រកម្មវិធី ផ្តល់ភាពជាអ្នកដឹកនាំ និងការណែនាំ (ការគ្រប់គ្រងក្រុមត្រូវឱ្យស្របនឹងគោលនយោបាយបុគ្គលិករបស់សមាគម)។
- ប្រធានផ្នែកចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជន ដោយមានការគាំទ្រពីប្រធានផ្នែកប្រតិបត្តិការនឹងចូលរួមក្នុងដំណើការជ្រើសរើស និងវាយតម្លៃបុគ្គលិក និងដោះស្រាយបញ្ហារបស់បុគ្គលិក។
- ធានាថាគ្រប់សមាជិកក្រុមត្រូវបានផ្តល់ឱកាសក្នុងទទួលបានការអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលនូវជំនាញបន្ថែម។
- ធ្វើផែនការបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់សមាជិកក្រុម និងផ្តល់ការបណ្តុះបណ្តាលដែលមានគុណភាពដើម្បីពង្រឹងគុណភាព សីលធម៌ និងវិជ្ជាជីវៈក្នុងការអនុវត្តការងារ។
- ការទំនាក់ទំនង និងភាពជាដៃគូរ
- ទទួលខុសត្រូវលើការសម្របសម្រួលវេទិការៀនសូត្រ ការប្រជុំសមាជិក និងសមាជជាទៀងទាត់។
- ធ្វើការទំនាក់ទំនងជាមួយអង្គការដៃគូរជាតិ និងអន្តរជាតិដើម្បីពង្រឹងភាពជាដៃគូរជាមួយអង្គការយុវជនក្នុងតំបន់ និងអន្តរជាតិ។
- ទំនាក់ទំនងជាមួយអង្គការយុវជនក្នុងស្រុក ដៃគូរអភិវឌ្ឍន៍ និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើតឱកាសកសាងសមត្ថភាព និងជំនាញសម្រាប់សមាជិករបស់សមាគម។
- ការទទួលខុសត្រូវផ្សេងៗទៀត
- ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធិអំណាចយុវជនអាចតម្រូវឱ្យធ្វើការងារពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ស្ថាប័ន ដែលចាត់តាំងដោយគណៈកម្មាការគ្រប់គ្រង ឬប្រធានប្រតិបត្តិ។
Requirements
- ជំនាញ
- មានជំនាញសម្របសម្រួលបុគ្គលិកកម្មវិធីក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងគម្រោងនានារបស់កម្មវិធី។
- មានសមត្ថភាពក្នុងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនបុគ្គលិកអំពីវិធីសាស្ត្រក្នុងការធ្វើការងារ និងសម្របសម្រួលការងារជាមួយដៃគូរពាក់ព័ន្ធ ជាពិសេសក្រុមយុវជន។
- មានជំនាញក្នុងការទំនាក់ទំនងល្អទាំងការសរសេរ និងនិយាយជាភាសាខ្មែរ និងភាសាអង់គ្លេស។
- មានជំនាញក្នុងការវិភាគ និងការគិតប្រកបដោយសុភវិនិច្ឆ័យ និងអាចយល់អំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន និងយុវជន។
- មានសមត្ថភាពគិតជាលក្ខណៈយុទ្ធសាស្ត្រ និងការធ្វើការងារប្រកបដោយការច្នៃប្រឌិត និងប្រសិទ្ធភាព។
- មានសមត្ថភាពសរសេររបាយការណ៍កម្មវិធី និងគម្រោងបានល្អ ។
- មានសមត្ថភាពក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការចងក្រងយុវជននិងសហគមន៍ និងការផ្សារភ្ជាប់បណ្តាញ ។
- មានជំនាញក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់យុវជន។
- ចំណេះដឹង
- បញ្ចប់ការសិក្សា យ៉ាងហោចណាស់កម្រិតបរិញ្ញាប័ត្រ ផ្នែកអភិវឌ្ឍសង្គម/សហគមន៍ ផ្នែកច្បាប់ ផ្នែកសង្គម ឬផ្នែកគ្រប់គ្រង ឬមានសញ្ញាប័ត្រប្រហាក់ប្រហែល។
- មានចំណេះដឹងនិងបទពិសោធន៍អំពីការសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលស្តីអំពីសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន និងយុវជន។
- មានចំណេះដឹងអំពី វិធីសាស្ត្រក្នុងការកសាងសមត្ថភាព ការរៀនសូត្រ និងបង្កើតបរិយាកាសរៀនសូត្រនៅក្នុងក្រុមការងារ។
- មានចំណេះដឹងអំពីការវិវត្តន៍នៃបរិបទរបស់សង្គមទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ច្បាប់ និងបច្ចេកវិទ្យា។
- មានចំណេះដឹង និងបទពិសោធន៍ក្នុងការធ្វើការងារជាមួយម្ចាស់មូលនិធិ និងដៃគូរអភិវឌ្ឍន៍។
- បទពិសោធន៍
- មានបទពិសោធន៍ក្នុងការងារគ្រប់គ្រងកម្មវិធីនិងគម្រោង និងសរសេរបាយការណ៍គម្រោងយ៉ាងតិច ៣ឆ្នាំ។
- មានបទពិសោធន៍ក្នុងការរៀបចំប្រពន្ធ័តាមដាន និងវាយតម្លៃ។
- មានបទពិសោធន៍សម្របសម្រួលការងារបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាព ពង្រឹងសិទ្ធិអំណាចយុវជន និងកសាង បណ្តាញយុវជន និងសហគមន៍។
បេក្ខជនដែលមានសមត្ថភាពសូមផ្ញើប្រវត្តិរូបសង្ខេប (CV) ឈ្មោះអ្នកធានាចំនួន២នាក់ និងលិខិតចំណាប់អារម្មណ៍តាមរយៈអ៊ីម៉ែលនៅក្នុងព័ត៌មានទំនាក់ទំនងលំអិត ឬទៅអាសយដ្ឋានការិយាល័យរបស់សមាគមអោយបានមុនថ្ងៃផុតកំណត់ទទូលពាក្យ។
- បិទបញ្ជីចំរាញ់បេក្ខភាព : ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០
- កាលបរិច្ឆេទនៃការសម្ភាសន៍ : ថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២០
បញ្ជាក់៖ បេក្ខភាពជាស្ត្រី និងសមាជិករបស់ សមាគមបណ្តាញយុវជនកម្ពុជា ត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ។
ចំពោះបេក្ខជនដែលមិនបានបញ្ជាក់ពីតួនាទីដែលខ្លួនចង់ដាក់ពាក្យស្នើសុំការងារ នឹងមិនត្រូវបានពិចារណា។ មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្ភាសន៍តែប៉ុណ្ណោះ នឹងត្រូវបានទំនាក់ទំនងសម្រាប់ការសម្ភាសន៍។