ផ្ទៃដីព្រៃឡង់ចំនួន ១០២,៤៣៦ ហិកតា ត្រូវបានបំលែងទៅជាដីកសិកម្ម និងលំនៅដ្ឋានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ

ផ្ទៃដីព្រៃឡង់ចំនួន ១០២,៤៣៦ ហិកតា ត្រូវបានបំលែងទៅជាដីកសិកម្ម និងលំនៅដ្ឋានក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ
ថ្ងៃ​ច័ន្ទ 10 សីហា 2020

១០​សីហា ​២០២០ – ការសិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ កម្មវិធី​បរិស្ថាននៃអង្គការជេស្វីតសឺវិសកម្ពុជា សហការជាមួយ សមាគមបណ្តាញ​យុវជន​កម្ពុជា ទៅ​លើ​ទិន្នន័យនៃការប្រែប្រួលគម្របព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៩​ ​រកឃើញ​ថា​ផ្ទៃដីព្រៃចំនួន ១០២,៤៣៦​ហិកតា​ ត្រូវបានបំលែងទៅជាផ្ទៃដីកសិកម្ម ចំការខ្នាតធំ និង ទៅជាដីលំនៅឋាននៅក្នុងរវាងឆ្នាំខាងលើ។ ចំនួននៃផ្ទៃដីខាងលើនេះគឺមានទំហំប្រមាណ២៤% នៃផ្ទៃដីព្រៃឡង់សរុប​ដែល​នេះ​ជា​ចំនួន​ដ៏ច្រើនគួរឲ្យ​កត់​សម្គាល់។

ប្រព័ន្ធក្រិតពត៌មានភូមិសាស្រ្ត (QGIS) ដែលគេប្រើសម្រាប់ការវិភាគទៅលើរូបភាពទីតាំង ដែលត្រូវបានគេថតដោយរូបភាពផ្កាយរណបកំឡុងឆ្នាំ ១៩៩៩, ២០០០, ២០១៨ និងឆ្នាំ២០១៩ (រូបភាពផ្កាយរណប ឡេនសេត ៥ និងឡេនសេត ៨) ដោយកំណត់ទំហំ ៣០ម ពួកយើងបានបង្កើតផែនទី ដោយរកឃើញអំពីការប្រែ​ប្រួលជាមួយនឹងស្ថិតិស្តីពីការបាត់បង់ និងការដុះថ្មីនៃព្រៃឈើ ដោយយោងទៅលើវិសាលភាពព្រៃឈើបច្ចុប្បន្ននៅក្នុងព្រំដែននៃតំបន់ការពារ។ ការ​សិក្សា​នេះ​បាន​រកឃើញ​ថា៖

    • ផ្ទៃដីព្រៃចំនួន ១០២,៤៣៦ ហិកតា ដោយរាប់បញ្ជូលដីចំនួន ៥៨,១៣៨ ត្រូវបានបំលែងពីដីព្រៃទៅជាដីចំការ
    • ផ្ទៃដីព្រៃដុះថ្មីចំនួន ១,‌១១១​ ហិកតា ដែលនៅក្នុងឆ្នាំ២០០០ មិនមែនជាដីព្រៃក្លាយទៅជាដីដែល​មានដើមឈើ​ (ដីព្រៃ)​​ ក្នុងឆ្នាំ២០១៩
    • គម្របព្រៃឈើមានប្រមាណ ៣០២,១០៦ ហិកតា នៅតែរក្សាដដែលរហូតមកដល់ឆ្នាំ២០១៩

ចំការដាំដុះ ឬដំណាំមិន​ត្រូវ​បាន​រាប់​បញ្ចូលក្នុងប្រភេទ​ “ព្រៃឈើ”​  ទេ។ ទោះបើដោយយោងតាមអង្គការស្បៀងអាហារ និងកសិកម្មពិភពលោករបស់អង្គការសហប្រជាជាតិ រាប់បញ្ចូលចំការដំណាំក្នុងការកំណត់គម្របព្រៃឈើក៏ដោយ ប៉ុន្ដែយើងបានធ្វើការឯកភាពជាមួយស្ថាប័ន ដៃគូជាច្រើនទៀតនៅជុំវិញពិភពលោកលើការ ប្រកាសនិងកំណត់និយមន័យពិតរួមមួយគឺ ព្រៃឈើអាច ព្រៃឈើជួយ គឺជាការទ្រទ្រង់ជីវចម្រុះ រក្សាមុខងារផ្សេងៗក្នុងមានប្រព័ន្ធប្រព័ន្ធអេកូឡូស៊ី និងមានអាចធ្វើនិយ័តកម្មអេកូឡូស៊ី ឬ (ទំនាក់ទំនងទៅវិញទៅមក) ជាមួយសហគមន៍ក្នុងតំបន់ ។

កម្រិត​មិន​លំអៀងនៃផែនទីលទ្ធិផលនៃការ​ប្រែប្រួល​គម្រប​ព្រៃឈើពីការធ្វើចំណាត់ថ្នាក់រូបភាពរបស់ព្រៃឡង់ បានរកឃើញថាវាមានរហូតទៅដល់ ៩៦,៤៣% ជាមួយមេគុណ Kappa ០,៩៥ ដែលអាចផ្តល់ទំនុកចិត្តខ្ពស់បំផុតដល់ការរកឃើញនេះ។

ទន្ទឹមនឹងការរកឃើញនេះស្របជាមួយគ្នានេះដែរ ការសិក្សាមួយនេះក៏មានដែនកំណត់មួយចំនួន ផងដែរគឺរួមមាន៖ ទោះបីជាទិន្នន័យបន្ទាប់បន្សំនេះត្រូវបានគេប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាល និងការផ្ទៀងផ្ទាត់ធ្វើឲ្យមានសុពលភាពរួមជាមួយនឹងការប្រមូលទិន្នន័យជាក់ស្ដែងដែលទទួលបានតាមរយៈការប្រើប្រាស់ប្រព័ន្ធ ជី ភី អេស (GPS) លើការសិក្សាដើម្បីវាស់ពីគម្របដីក៏ដោយ ប៉ុន្ដែជាមួយនឹងការពិនិត្យលើដីជាក់ស្ដែងត្រូវបានគេធ្វើយ៉ាងទូលំទូលាយដើម្បីធានាថាបញ្ជាក់ថា លទ្ធផលមានកម្រិតទុកចិត្ដខ្ពស់ គឺត្រូវបានធានា និងបង្កើនទំនុកចិត្ដបន្ថែមទៀតទៅលើលទ្ធផលនៃនោះការស្រាវជ្រាវមួយនេះគួរតែបន្ថែម ការផ្ទៀងផ្ទាត់លើទីតាំងជាក់ស្ដែងឲ្យបានទូលំទូលាយបន្ថែមទៀត។ដូចគ្នានេះផងដែរ ការសិក្សាខាងលើធ្វើឡើងរយៈពេលតែពីរដងតែប៉ុណ្ណោះ (ឆ្នាំ២០០០ និង ២០១៩) ហើយព័ត៌មានស្តីពីការប្រែ​ប្រួលដែលបានកើតឡើងនៅចន្លោះឆ្នាំទាំងពីរនោះមិនអាចត្រូវបានផ្តល់ឱ្យឡើយ។

 

 ការបែងចែកប្រភេទដី ផ្ទៃដី (ហិកតា) គិតត្រឹមខែមីនាឆ្នាំ ២០០០
ព្រៃឈើ ៤០៤,៥៤២
ដីមិនមែនព្រៃ (អាចជាដី​កសិកម្មដាំដំណាំ ឬដីអត់ជីវជាតិ ឬតំបន់សម្រាប់តាំងទីលំនៅឋានរបស់មនុស្ស និងប្រភពទឹក) ២៨,៩៣៣
ដីចំការ (តំបន់ដែលមានដើមឈើ ប៉ុន្តែវាមិនបានកើតឡើងដោយធម្មជាតិគឺដោយមនុស្ស ព្រោះមានគម្លាត ឬលំនាំរវាងដើមឈើមិនបានរីកលូតលាស់ដោយចៃដន្យដូចជាអ្វីដែលលេចឡើងតាមធម្មជាតិ)
ទឹក
សរុប ៤៣៣,៤៧៧

 ការបែងចែកប្រភេទដី ផ្ទៃដី (ហិកតា) គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩
ព្រៃឈើ ៣០៣,២១៦
ដីមិនមែនព្រៃ (ដែលមានគម្របជាកសិកម្ម​ដាំសម្រាប់ដំណាំ ឬមានផ្ទៃដីដែលស្ងួត ឬតំបន់សម្រាប់តាំងទីលំនៅឋានរបស់មនុស្ស និងប្រភពទឹក) ៧២,១២១
ចម្ការ (តំបន់ដែលមានដើមឈើ ប៉ុន្តែវាមិនបានកើតឡើងដោយធម្មជាតិដូចដែលវាត្រូវបានផ្សព្វផ្សាយដោយមនុស្សចាប់តាំងពីមានគម្លាតចាប់តាំងពីមានគម្លាត ឬលំនាំរវាងដើមឈើ ដោយមិនបានរីកលូតលាស់ដោយចៃដន្យដូចជាអ្វីដែលលេចឡើងនៅក្នុងធម្មជាតិ) 58,138
ទឹក 2
សរុប 433,477

ចំណាត់ថ្នាក់ក្រុមសម្រាប់ការរកឃើញការផ្លាស់ប្តូរគម្របព្រៃឈើ

ផ្ទៃដី (ហិកតា) គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩

ព្រៃឈើ​ (គ្មានការផ្លាស់ប្តូរ)

៣០២,១០៥

ការបម្លែងព្រៃឈើ​ ទៅជាកសិកម្ម

៤៤,២៩៨

ការបម្លែងព្រៃឈើ​ ទៅជាចំការដាំដុះ

៥៨,១៣៨

ដីមិនមែនព្រៃ ទៅជាព្រៃ

១,១១១

ដីមិនមែនព្រៃ (គ្មានការផ្លាស់ប្តូរ)

២៧,៨២៣

ទឹក (គ្មានការផ្លាស់ប្តូរ)

សរុប

៤៣៣,៤៧៧

 

ទំនាក់ទំនងពត៌មានលម្អិតទៅកាន់:

  • លោកស្រី លីសល លីម ប្រធានកម្មវិធីអេកូឡូស៊ី នៃកម្មវិធីអេកូឡូស៊ីនៃអង្គការជេស្វីតសឺវិសកម្ពុជា

លេខទំនាក់ទំនង ០៨៦ ២៩១ ២៣៧      អ៊ីម៉ែល៖ jesecam.eco@gmail.com

  • លោក ស ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា

           លេខទំនាក់ទំនង ០១៦ ៩៣០ ៥៨៨       អ៊ីម៉ែល៖ mory@cyncambodia.org

 

ទាញយកឯ​កសារ​ PDF នៅទីនេះ

ទាញយក​ឯកសារសិក្សា​ស្រាវ​ជ្រាវ​នៅទីនេះ

Add your Comment

Recent Posts