អបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២

អបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២
ថ្ងៃ​សុក្រ 02 កញ្ញា 2022

សមាគមបណ្តាញយុវជនកម្ពុជា បានសហការជាមួយអង្គការសង្គមស៊ីវិលចំនួន ១០ ដើម្បីរៀបំទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ស្តីពី ពង្រឹ

ងសិទ្ធិអំណាចយុវជន ដើម្បីចូលរួមបង្កើតសាមគ្គីភាពមនុស្សជាតិអន្តរជំនាន់។ កម្មវិទិយុវជនអន្តរជាតិឆ្នាំ២០២២ ដែលបានរៀបចំដោយផ្ទាល់ចំនួនជាង៤០០នាក់នេះ ត្រូវបានប្រារព្ធជួបជុំគ្នាដោយផ្ទាល់ជាដំបូងបង្អស់ក្រោយការបិតបញ្ចប់វិបត្តិកូវិដ-១៩។

 

កម្ពុជាជាប្រទេសដែលមានភ័ព្វសំណាងបំផុតដែលមានយុវជននិងប្រជាជនវ័យក្មេងប្រមាណជា ៦០%នៃរបាយប្រជាជនសរុបក្នុងប្រទេស នេះបើយោងតាមរបាយការណ៍ជំរឿងឆ្នាំ២០១៨។ ការកើនឡើងនៃប្រជាសាស្ត្រយុវជន ផ្តល់នូវតួនាទីដ៏សំខាន់ដល់យុវជន និងគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងឱកាសសម្រាប់ពួកគេក្នុងការទទួលបានព័ត៌មាន និងការចូលរួមនៅក្នុងការអភិវឌ្ឍជាតិ  ប៉ុន្តែក៏អាចនឹងក្លាយជាសំណាងអាក្រក់ទៅវិញទេ ប្រសិនបើមិនមានការផ្តល់ឱកាសឱ្យពួកគេមានការចូលរួម ក្នុងកិច្ចការងារសង្គម និងនយោបាយឲ្យបានពេញលេញ។

អបអរសារទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២

ការធានានូវការគាំទ្រយ៉ាងសកម្មរបស់យុវជន និងយុវនារីក្នុងការលើកទឹកចិត្តពីរដ្ឋាភិបាល គឺចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ឱកាស និងជួយពួកគេឱ្យមានតួនាទី និងទំនួលខុសត្រូវខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនៃជីវភាពសង្គម និងសេដ្ឋកិច្ច។ ឱកាសកាន់តែច្រើនក្នុងការរួមបញ្ចូលយុវជនកម្ពុជា នឹងជួយ

បង្កើនតំណាងភាពរបស់ពួកគេ និងជួយពួកគេឱ្យចូលរួមក្នុងការតស៊ូមតិជាសាធារណៈខណៈដែលសំឡេងរបស់ពួកគេត្រូវបានពិចារណានិងបញ្ជ្រាបកាន់តែមានប្រសិទ្ធភាព។

 

នៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ការប្រារព្ធទិវាយុវជនអន្តរជាតិ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣សំខាន់ៗ​ រួមមាន៖ 1. លើកកម្ពស់ការចូលរួមរបស់យុវជន និងការប្រមូលផ្តុំសក្តានុពលអន្តរជំនាន់ក្នុងការកសាងសាមគ្គីភាព និងសុខដុមរមនីយកម្មរបស់មនុស្សជាតិ។ 2.       ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មរបស់យុវជន សម្រាប់កិច្ចការគោរពសិទ្ធិមនុស្ស កិច្ចការពារបរិស្ថាន និងនីតិរដ្ឋ។ 3.   ផ្តល់សិទ្ធិអំណាច និងយកចិត្តទុកដាក់លើតម្រូវការរបស់យុវជន ដើម្បីបង្កើនសំឡេងរបស់ពួកគេ ឱ្យបានចូលរួមកាន់តែសកម្មក្នុងការអភិវឌ្ឍសង្គម និងពង្រឹងលំហសេរីភាព។

Recent Posts