កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា

កម្រស្នាដៃគំនូរឌីជីថលរបស់យុវជនសម្រាប់អបអរសាទរខួប១៥ឆ្នាំនៃសមាគមបណ្តាញយុវជនកម្ពុជា
ថ្ងៃ​ព្រហស្បតិ៍ 17 តុលា 2024
by Admin

ជម្រាប់សួរ សមាជិក សមាជិកា និងអង្គការដៃគូ នេះជាកម្រស្នាដៃគំនូរឌីជីថល របស់យុវជនដែលបានផ្ញើមកកាន់សមាគមាគមបណ្ដាញយុវជនកម្ពុជា ដើម្បីជាចំណងដៃសម្រាប់ការប្រារព្ធកម្មវិធីខួប ១៥ឆ្នាំ។
សូមសមាជិក សមាជិកា និងអង្គការដៃគូ អញ្ជើញទស្សនាគំនូរឌីជីថល និងអត្ថន័យរបស់យុវជនដែលជាម្ចាស់ស្នាដៃទាំង៤រូបដូចខាងក្រោម៖

– អត្ថន័យនៃគំនូរទី១: ដូចបង្ហាញក្នុងរូបមួយផ្ទាំងនេះ វាបានបង្ហាញពីសកម្មភាពរយះពេល១៥ឆ្នាំកន្លងមករបស់ Cambodia Youth Network-CYN ដែលបានបង្កើតឱកាសឲ្យយុវជនចូលរួមលើកស្ទួយប្រទេស ក្នុងសកម្មភាពដូចជា ការចូលរួមដាំកូនឈើ រើសសំរាម ជិះកង់ បោះតង់ ការបង្កើតសៀវភៅជាដើម។ ដោយក្រុមការងារ CYN និងយុវជនអ្នកស្ម័គ្រចិត្ត បានចូលរួមស្វះស្វែងខិតខំធ្វើការងាររបស់ពួកគេ ទោះបីជាមានការនឿយហត់អស់កម្លាំង ធ្វើការក្រោមកម្តៅថ្ងៃក្តៅ ពួកគាត់បានលះបង់ពេលវេលារបស់ពួកគេចូលរួមធ្វើការជាមួយអ្នកចូលរួមដទៃទៀត សាមគ្គីគ្នាដើម្បីបង្កើតនូវពិភពលោកដ៏ស្រស់ស្អាតថ្មី។
ស្នាដៃគូសដោយ កញ្ញា ថាត រីតា

– អត្ថន័យនៃគំនូរទី២ ជាតំណាងឲ្យអង្គការ ឫបណ្ដាញយុវជនកម្ពុជា ក្នុងគោលបំណងបង្រួបបង្រួមពង្រឹង និងកសាងសមត្ថភាព និងផ្ដល់សិទ្ធដល់យុវជន ដោយលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងការ អភិវឌ្ឍន៍ លើកកម្ពស់នីតិរដ្ឋ យុត្តិធម៌សង្គម លទ្ធប្រជាធិបតេយ្យ នៅកម្ពុជា។ រូបភាពនៃយុវជន ដែលឈរជាមួយគ្នាបង្ហាញពីការរីកចម្រើន ឯកភាព និងស្មរតីអនាគតរបស់យុវជន។
ស្នាដៃគូសដោយ លោក សួស ឌីវឌ្ឍនៈ

– អត្ថន័យនៃគំនូរទី៣ បង្ហាញពីតម្រូវការការសាមគ្គីគ្នារវាងយុវជននិងយុវវ័យទាំងឡាយណាមិនថាខ្លួននាមជាកូនសិស្សឬអ្នកធ្វេីការទេ,ដេីម្បីអភិវឌ្ឍអនាគតកម្ពុជាយេីងខាងមុខនេះ។
ស្នាដៃគូសដោយ លោក តាំង តិចសុង

– អត្ថន័យនៃគំនូរទី៤ នេះយុវជនគាត់ពុំបានបក់ស្រាយអំពីអត្តន័យនោះទេ សុំអធ្យាស្រ័យ។

 

 

Recent Posts