លោកហេង គឹមហុង៖ត្រឹមតែ៥ថ្ងៃ បទល្មើសព្រៃឈើជាង៣០០ករណីបានកើតឡើងនៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ
ថ្ងៃព្រហស្បតិ៍ 26 សីហា 2021
សមាគមបណ្ដាញយុវជនកម្ពុជា(CYN) និងបណ្ដាញសហគមន៍ព្រៃឡង់បានរកឃើញបទល្មើសព្រៃឈើដល់ទៅ៣៦៦ករណីនៅក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារក្នុងរយៈពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ពោល គឺពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ លោកហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)បានកត់សម្គាល់ថា នេះ គឺជាបទល្មើសព្រៃឈើដ៏ច្រើនករណី ហើយថា វាបានបង្ហាញពីស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅតែកើតមានដដែល។ បើតាមលោកហេង គឹមហុង ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរតែចាប់ដៃសហការគ្នាជាមួយក្រុមអ្នកការពារព្រៃឈើ ដើម្បីបង្ក្រាបបទល្មើសព្រៃឈើទាំងនេះឱ្យមានប្រសិទ្ធភាព។
សំឡេង ១១:១៩
ប្រភព៖RFA