Program Manager of Research and Advocacy
សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៩ និងត្រូវបានទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ តាមរយៈលិខិតលេខ៧៩៤ ស.ជ.ណ។ ប.យ.កគឺជាសមាគមយុវជនសមាជិកភាព ឯករាជ្យ និងប្រជាធិបតេយ្យដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់យុវជន ពង្រឹងសិទ្ធិអំណាច
យុវជនតាមរយៈការចងក្រង អភិវឌ្ឍន៍សមត្ថភាពនិងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងសកម្មភាពសង្គមដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ការការពារបរិស្ថាន និងធនធានធម្មជាតិនិងការអភិវឌ្ឍប្រកបដោយនិរន្តភាព។
បច្ចុប្បន្ន ប.យ.ក ត្រូវការជ្រើសរើសបុគ្គលិកចំនួន០៣នាក់ ដែលមានសមត្ថភាពក្នុងការបំពេញការងារក្នុងមុខតំណែងជាប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ចំនួន១នាក់ ប្រធានកម្មវិធីចងក្រង និងពង្រឹងសិទ្ធអំណាចយុវជន ១នាក់ និង មន្រ្តីផ្នែករដ្ឋបាល ចំនួន១នាក់ ប្រចាំនៅការិយាល័យរាជធានីភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសមានកាតព្វកិច្ច និងការទទួលខុសត្រូវ ដូចខាងក្រោម៖
Announcement Positions
ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ (Program Manager of Research and Advocacy)
Exec. / Management, Social Work, Advocacy, Research / Development
- Location: Phnom Penh Capital
- Schedule: Full-time
- Salary:$761 – $838
ទីកន្លែងការងារ ៖ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅ
របាយការណ៍ជូន ៖ ប្រធានប្រតិបត្តិ
ប្រធានកម្មវិធី ស្រាវជ្រាវនិងតស៊ូមតិ ទទួលខុសត្រូវក្នុងការជួយប្រធានប្រតិបត្តិក្នុងការកៀរគរធនធាន និងដឹកនាំរាល់កិច្ចការស្រាវជ្រាវ ក៏ដូចជាការស្វែងរកមតិគាំទ្រជាមួយអ្នកពាក់ពន្ធ័។ បន្ថែមពីនេះ ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ ត្រូវទទួលខុសត្រូវក្នុងការដឹកនាំ សម្របសម្រួល និងការអនុវត្តការងាររបស់បុគ្គលិក ត្រួតពិនិត្យនិងវាយតម្លៃកម្មវិធីការងារ, ធានាការអនុវត្តតាមផែនការយុទ្ធសាស្ត្រ សកម្មភាពជាយុទ្ធសាស្ត្រ និងធ្វើរបាយការណ៍ជូនប្រធានប្រតិបត្តិ។
Duties
- ភាពជាអ្នកដឹកនាំយុទ្ធសាស្ត្រ និងភាពជាតំណាង
- ផ្តល់នូវយុទ្ធសាស្ត្រ និងសម្របសម្រួលនៅក្នុងការបង្កើត, ការរៀបចំផែនការកម្មវិធី, ផែនការថវិកា, និងការអនុវត្តយុទ្ធសាស្ត្ររបស់កម្មវិធី។
- ផ្តួចផ្តើម សម្របសម្រួល និងដឹកនាំកម្មវិធីស្រាវជ្រាវនិងតស៊ូមតិ ដើម្បីធានាថាសកម្មភាពការងាររបស់កម្មវិធីស្របនឹងទស្សនវិស័យ បេសកកម្ម និងគោលដៅរបស់សមាគមដែលមានលក្ខណៈច្នៃប្រឌិតស៊ីគ្នាទៅនឹងផែនការយុទ្ធសាស្ត្ររបស់សមាគម ។
- ប្រធានផ្នែកស្រាវជ្រាវនិងតស៊ូមតិ អាចធ្វើជាតំណាងរបស់សមាគមក្នុងការចូលរួមកិច្ចប្រជុំ សិក្ខាសាលា វេទិកាខាងក្រៅ និងការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានក្នុងករណីមានការចាត់តាំងពីប្រធានប្រតិបត្តិ។
- ចូលរួមនៅក្នុងដំណើរការរៀបចំផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ, ដឹកនាំការរៀបចំផែនការថវិកាសម្រាប់កម្មវិធី ព្រមទាំងត្រួតពិនិត្យនិងគ្រប់គ្រងថវិការបស់កម្មវិធី។
- ដឹកនាំការអភិវឌ្ឍកម្មវិធី និងអនុវត្ត
- ទទួលក្នុងខុសត្រូវក្នុងការអភិវឌ្ឍន៍/រៀបចំកម្មវិធី គម្រោង សម្របសម្រួលគម្រោង និងរបាយការណ៍ (របាយការណ៍ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ) ។
- ត្រួតពិនិត្យការវិវត្តន៍នៃកម្មវិធី និងភាពប្រសើរឡើងនៃផែនការរបស់គម្រោងដើម្បីធានាប្រសិទ្ធិភាព និងការអនុវត្តគម្រោងនិងកម្មវិធីទាន់ពេលវេលា។
- គាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការកៀរគរធនធាននិងហិរញ្ញវត្ថុសម្រាប់កម្មវិធី និងគម្រោងរបស់សមាគម ។
- ទំនាក់ទំនងជាមួយម្ចាស់មូលនិធិពាក់ព័ន្ធនឹងកម្មវិធីការងារ និងការរក្សាទំនាក់ទំនងល្អជាមួយម្ចាស់មូលនិធិ ។
- ដឹកនាំការត្រួតពិនិត្យនិងវាយតម្លៃកម្មវិធី និងគម្រោង ព្រមទាំងការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យ វាយតម្លៃ និងការរៀនសូត្រ ។
- រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការនៃការតស៊ូមតិ និងធ្វើការស្រាវជ្រាវ ចងក្រងឯកសារសម្រាប់ធ្វើជាភស្តុតាង និងមូលដ្ឋានសម្រាប់គាំទ្រដល់ការតស៊ូមតិ។
- សហការជាមួយអង្គការដៃគូរយុទ្ធសាស្ត្រ អង្គការដៃគូរ និងក្រុមយុវជនដើម្បីអនុវត្តកម្មវិធី និងគម្រោង។
- ធានាសិទ្ធិរបស់បុគ្គលិកៗម្នាក់ត្រូវបានគោរពក្នុងការបំពេញការងារឱ្យសមាគម។
- ការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស
- ផ្តល់ការដឹកនាំ ការសម្របសម្រួល ការគាំទ្រផ្នែកបច្ចេកទេសនិងយុទ្ធសាស្ត្រដែលមានគុណភាពដល់បុគ្គលិក។
- គ្រប់គ្រងក្រុមការងារកម្មវិធីក្នុងការអនុវត្តយុទ្ធសាស្ត្រកម្មវិធី ផ្តល់ភាពជាអ្នកដឹកនាំ សម្រាប់បុគ្គលិក (ការគ្រប់គ្រងក្រុម ត្រូវឱ្យស្របនឹងគោលនយោបាយបុគ្គលិករបស់សមាគម)។
- ប្រធានផ្នែកស្រាវជ្រាវនិងតស៊ូមតិដោយមានការចាត់តាំងពីប្រធានប្រតិបត្តិនឹងចូលរួមក្នុងដំណើការជ្រើសរើស និងវាយតម្លៃបុគ្គលិក និងដោះស្រាយបញ្ហារបស់បុគ្គលិក។
- ធ្វើផែនការបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់សមាជិកក្រុម និងផ្តល់ការបណ្តុះបណ្តាលដែលមានគុណភាពដើម្បីពង្រឹងគុណភាព សីលធម៌ និងវិជ្ជាជីវៈក្នុងការអនុវត្តការងារ។
- ធានាថាគ្រប់សមាជិកក្រុមត្រូវបានផ្តល់ឱកាសក្នុងទទួលបានការអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលនូវជំនាញបន្ថែម។
- ការទំនាក់ទំនង និងការតស៊ូមតិ
- ដឹកនាំ និងសម្របសម្រួលរាល់សកម្មភាពការតស៊ូមតិ ដូចជា យុទ្ធនាការ ការចចារ និងកិច្ចសន្ទនារជាមួយភាគីពាក់ព័ន្ធ ធ្វើការទំនាក់ទំនងជាមួយអង្គការដៃគូរជាតិ អន្តរជាតិ និងសារព័ត៌មានដើម្បីគាំទ្រដល់ការតស៊ូមតិ។
- ផ្តួចផ្តើមក្នុងការរៀបចំគោលនយោបាយតស៊ូមតិសម្រាប់ស្ថាប័ន និងចូលរួមជាមួយអង្គការដៃគូរ ។
- ធានារាល់សកម្មភាពតស៊ូមតិគឺ ត្រូវស្របនឹងគោលនយោបាយលក្ខន្តិកៈរបស់ ប.យ.ក។
- ផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការតស៊ូមតិដោយអហិង្សាដល់ក្រុមគោលដៅ។
- ការទទួលខុសត្រូវផ្សេងៗទៀត
- ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិអាចតម្រូវឱ្យធ្វើការងារពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ស្ថាប័ន ដែលចាត់តាំងដោយគណៈកម្មាការគ្រប់គ្រង ឬប្រធានប្រតិបត្តិ។
Requirements
- ជំនាញ
- មានជំនាញសម្របសម្រួលបុគ្គលិកកម្មវិធីក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងគម្រោងនានារបស់កម្មវិធី។
- មានសមត្ថភាពក្នុងការការបណ្តុះបណ្តាល និងហ្វឹកហ្វឺនបុគ្គលិកអំពីវិធីសាស្ត្រក្នុងការធ្វើការងារ និងសម្របសម្រួលការងារជាមួយដៃគូរពាក់ព័ន្ធ ជាពិសេសក្រុមយុវជន។
- មានជំនាញក្នុងការទំនាក់ទំនងល្អទាំងការសរសេរ និងនិយាយជាភាសាខ្មែរ និងភាសាអង់គ្លេស។
- មានជំនាញក្នុងការវិភាគ និងការគិតប្រកបដោយសុភវិនិច្ឆ័យ និងអាចយល់អំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន និងយុវជន។
- មានសមត្ថភាពគិតជាលក្ខណៈយុទ្ធសាស្ត្រ និងការធ្វើការងារប្រកបដោយការច្នៃប្រឌិត និងប្រសិទ្ធភាព។
- មានសមត្ថភាពសរសេររបាយការណ៍កម្មវិធី និងគម្រោងបានល្អ ។
- មានសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធនាការ និងតស៊ូមតិ។
- ជំនាញក្នុងការសរសេរសេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មាន និងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន។
- មានសមត្ថភាពក្នុងការស្រាវជ្រាវ និងចងក្រងឯកសារ។
- ចំណេះដឹង
- បញ្ចប់ការសិក្សា យ៉ាងហោចណាស់កម្រិតបរិញ្ញាប័ត្រ ផ្នែកការអភិវឌ្ឍ ផ្នែកគោលនយោបាយ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកច្បាប់ ឬផ្នែកគ្រប់គ្រងផ្នែកសង្គម ឬមានសញ្ញាប ត្រប្រហាក់ប្រហែល។
- មានចំណេះដឹងនិងបទពិសោធន៍អំពីការរៀបចំកម្មវិធីការងារ ការតស៊ូមតិ និងយុទ្ធនាការ។
- មានចំណេះដឹងអំពី វិធីសាស្ត្រក្នុងការកសាងសមត្ថភាព ការរៀនសូត្រ និងបង្កើតបរិយាកាសរៀនសូត្រនៅក្នុងក្រុមការងារ។
- មានចំណេះដឹងអំពីការវិវត្តន៍នៃបរិបទរបស់សង្គមទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ច្បាប់ និងបច្ចេកវិទ្យា។
- មានចំណេះដឹង និងបទពិសោធន៍ក្នុងការធ្វើការងារជាមួយម្ចាស់មូលនិធិ និងដៃគូរអភិវឌ្ឍន៍។
- បទពិសោធន៍
- មានបទពិសោធន៍ក្នុងការងារគ្រប់គ្រងកម្មវិធីនិងគម្រោង និងសរសេរបាយការណ៍គម្រោងយ៉ាងតិច ៣ឆ្នាំ។
- មានបទពិសោធន៍សម្របសម្រួលការងារយុទ្ធនាការ និងការតស៊ូមតិ ។
- មានបទពិសោធន៍ក្នុងការរៀបចំប្រពន្ធ័តាមដាន និងវាយតម្លៃ។
- មានបទពិសោធន៍ក្នុងការកសាងបណ្តាញ និងសម្របសម្រួលក្រុមយុវជន។
បេក្ខជន/បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបមកកាន់ info@cyncambodia.org
ផុតកំណត់ទទួលពាក្យត្រឹម៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០
បិទបញ្ជីចំរាញ់បេក្ខភាព៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
កាលបរិច្ឆេទនៃការសម្ភាស៍៖ ថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២០