សេចក្ដីថ្លែងការណ៍រួម ទិវាចងចាំ ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង
សេចក្ដីថ្លែងការណ៍រួម
ទិវាចងចាំ
ខួប១០ឆ្នាំ នៃការបង្រ្កាបដោយហិង្សាមកលើកូដករ
នៅមុខរោចក្រយ៉ាកជីង និងផ្លូវវេងស្រេង
ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០១៤ – ថ្ងៃទី២ ដល់ ៣ ខែមករា ឆ្នាំ២០២៤
ក្នុងនាមជាជនរងគ្រោះ និងសាច់ញាតិ យើងខ្ញុំទាំងអស់គ្នាបានប្រារព្ធខួប១០ឆ្នាំនៃព្រឹត្តិការណ៍ សូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាល ធ្វើការដោះស្រាយនូវបញ្ហាដែលបានកើតឡើងមកលើកម្មករ ខណៈពេលដែលពួកគេបានប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្ម និងយុត្តិធម៌ដល់កម្មករ និងជនរងគ្រោះពីការបង្ក្រាបដោយហិង្សា តាមរយៈ
១-ទម្លាក់បទចោទមកលើកម្មករ និងសកម្មជនសហជីព ដោយឥតលក្ខខណ្ឌ
២-ធ្វើការដាក់ទោសចំពោះសមត្ថកិច្ចដែលបានបង្ក្រាប និងប្រើប្រាស់អំពើហិង្សាមកដល់កម្មករ
៣-បន្តធ្វើការស៊ើបអង្កេតស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន
៤-ផ្តល់សំណងដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ និងបាត់ខ្លួន រួមទាំងសំណងដល់កម្មករដែលបានចាប់ដាក់ពន្ធនាគារដោយភាពអយុត្តិធម៌ ឬប៉ះពាល់ផ្លូវចិត្ត និងខូចខាតផ្សេងៗ។
សូមចុចតំណភ្ជាប់ខាងក្រោមនេះដើម្បីទាញឯកសារ៖
Finalized the Statement for Memorial Day 2-3 Jan 2024
កម្រងរូបភាព