សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ

សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ
Thursday October 17th, 2024
by Admin

Sorry, this entry is only available in Khmer.

កម្មវិធីទស្សនកិច្ចសិក្សាស្តីពី «សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ»
កាលពីថ្ងៃទី០៥ ដល់ទី០៨ ខែតុលា ឆ្នាំ២០២៤ ក្រុមអតីតយុវជនហាត់ការសហគមន៍ នៃសមាគមបណ្តាញយុវជនកម្ពុជា បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សារស្តីពី «សិទ្ធិ និងករណីយកិច្ចយុវជន ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ» នៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិ ខេត្តព្រះវិហារ ដោយមានវត្តមានអ្នកចូលរួមសរុបចំនួន២៥នាក់។
តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានេះ យុវជនបានយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួននៅក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈមេរៀនមួយចំនួនដូចជា សិទ្ធជាមូលដ្ឋាននៃសិទ្ធមនុស្ស, សិទ្ធ និងករណីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ, ក្រមបរិស្ថាន និងធនធានធម្មជាតិ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA។ បន្ថែមពីនេះទៀត យុវជនចូលរួមយ៉ាងពេញលេញ និងសកម្ម នៅក្នុងការចូលរួមបញ្ចេញមតិ ការពិភាក្សាក្រុម ការផ្លាស់ប្តូមតិយោបល់គ្នា និងចូលរួមគ្រប់សកម្មភាពដែលយើងបានរៀបចំ និងដឹកនាំ ដែលនេះបានធ្វើឲ្យកម្មវិធីនេះ ដំណើរការទៅបានយ៉ាងរលូន។ ដើម្បី បង្កើននូវចំណេះដឹងរបស់ពួកគេ ការផ្សព្វផ្សាយអំពីតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌ជាំពេន ការការពារព្រៃឈើរបស់ប្រជាសហគមន៍ និងចែករំលែកបន្តផងដែរ។
#CYN #CYNcambodia #EU_CEEJA #P2ACE #YHRD #EnvironmentalJustice